Thursday, October 8, 2015

អង្គ​ការ​ខាន​ណា​បង្ហាញ​ឧប​សគ្គ​ក្នុង​ការ​ងារ​ប្រយុទ្ធ​មេរោគ​អេដស៍ ជំងឺ​អេដស៍

អង្គ​ការ​ខាន​ណា​បង្ហាញ​ឧប​សគ្គ​ក្នុង​ការ​ងារ​ប្រយុទ្ធ​មេរោគ​អេដស៍ ជំងឺ​អេដស៍

ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០១១ ម៉ោង ១៥:២៤
អង្គ​ការ​ខាន​ណា​បង្ហាញ​ឧប​សគ្គ​ក្នុង​ការ​ងារ​ប្រយុទ្ធ​មេរោគ​អេដស៍ 
ជំងឺ​អេដស៍​
សារ៉ាយ
អង្គ​ការ​ខាន​ណា​បង្ហាញ​ឧប​ សគ្គ​ក្នុង​ការ​ងារ​ប្រយុទ្ធ​មេរោគ​អេដស៍ ជំងឺ​អេដស៍​



រាជ​ធានី​ភ្នំ​ពេញ​  ៖ នៅ​សណ្ឋា​គារ​អ៊ឹម​ផឺ​រៀល​ហ្គា​ឌិន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១១  អង្គការ​ខាន​ណា​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ដើម្បី​បង្ហាញ​ពី​ សមិទ្ធ​ផល​ និង​ឧប​សគ្គ​ក្នុង​ការ​ងារ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​ ជំងឺ​អេដស៍​ក្រោម​អធិបតី​ភាព​ លោក​ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិ​បាល​។ លោក​វេជ្ជ​បណ្ឌិត​ អ៊ុំ សុភាព​ នាយក​​ប្រតិ​បត្តិ​​​​អង្គ​ការ​​ខាន​ណា​មាន​ប្រសាសន៍​​ថា កិច្ចប្រជុំ​​នេះ​ពិត​ជា​មាន​សារ​សំខាន់​បំផុតដើម្បី​ឆ្លុះ​បញ្ចាំង​​ពី​ សមិទ្ធ​ផល​ និង​ឧបសគ្គ​ទាំង​ឡាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​​អេដស៍ និង​ជំងឺ​អេដស៍​។ ទន្ទឹម​នោះ​កិច្ច​ប្រជុំ​មាន​គោល​បំណង​ដើម្បី​ប្រើ​ប្រាស់​ធន​ធាន​មនុស្ស​ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​រវាង​អង្គ​ការ​ខាន​ណា​ និង​ដៃ​គូ​របស់​ខ្លួន​លើ​ការ​ងារ​បង្ការ​ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោគ​អេដស៍ ជំងឺ​អេដស៍​ ការ​ប្រគល់​​រង្វាន់​ជូន​ដល់​ស្ថាប័ន និង​បុគ្គល​ឆ្នើម ការ​ផ្សព្វ​ផ្សាយយុទ្ធ​សាស្ត្រ​ឆ្នាំ​២០១១-​២០១៥​ និង​អត្ត​សញ្ញាណ​ថ្មី​របស់​អង្គ​ការ​ខាន​ណា​ រួម​ទាំង​ការ​បូក​សរុប​ការ​ងាររ​បស់​អង្គការ​ខាន​ណា​ និង​ដៃ​គូ​ប្រចាំ​ឆ្នាំ​២០១០​ និង​រៀប​ចំ​ផែ​ន​ការ​ងារ​សំរាប់​ឆ្នាំ​២០១១​។
លោក​វេជ្ជ​បណ្ឌិត​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​​អង្គ​ការ​ខាន​ណា​មាន​ដៃ​គូ​ចំនួន​៣៨​ និង​ដៃ​គូ​យុទ្ធ​សាស្ត្រ​ចំនួន​៤​ដែល​កំពុង​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​រាជធ​ ានី​ ខេត្ត​-ក្រុង​ចំនួន​២០​ ដោយ​សហ​ការ​ជាមួយ​ស្រុក​ប្រតិ​បត្តិ​ចំនួន​៤៧​ និង​មណ្ឌល​សុខ​ភាព​ចំនួន​២៨០​​។ ការ​ងារ​សំរេច​បាន​នា​ឆ្នាំ​២០១០​កន្លង​មក​នេះ​រួម​មាន​ការ​ងារ​បង្ការ​​លើ​ ក្រុម​គោល​ដៅ​សរុប​ចំនួន​១៧៦.៨៤៣​នាក់​ ដែល​ក្នុង​នោះ​រួម​មាន​ស្ត្រី​បំរើ​ការ​នៅ​ក្នុង​គ្រឹះ​ស្ថាន​កំសាន្ត​ចំនួន ​៧.៧២៦នាក់​ ក្រុម​បុរស​ស្រលាញ់​បុរស​ចំនួន​៧.៨៨២​នាក់​ អ្នក​ប្រើ​គ្រឿង​ញៀន​ដោយ​ចាក់​នឹង​ម្ជុល​ស៊ី​រាំង​ចំនួន​១.០៤៨​នាក់​ អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​ហិត​ ឬ​ជក់​មាន​ចំនួន​៦.៣១៩​នាក់​។ ការ​ថែ​ទាំ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​​១៦.៦៨៦​នាក់ កុមារ​កំព្រា និង​កុមារ​ងាយ​រង​គ្រោះ​ចំនួន​២.៤៧០​​ និង​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ទទួល​បាន​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ពន្យា ​រ​ជីវិត​ចំនួន​១១.៨៧៨​នាក់។
លោក​បញ្ជាក់​ថា អង្គ​ការ​ខាន​ណា​ទទួល​ការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ​មួយ​ចំនួន​ដូច​ជា​ទី​ ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​(USAID),​មូល​និធិ​សកល​, កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក, សហ​គមន៍​អឺរ៉ុប​, អង្គ​ការ​សម្ព័ន្ធ​ភាព​អន្តរ​ជាតិ​ប្រយុទ្ធ​នឹង​​ជំងឺ​អេដស៍​, ទី​ភ្នាក់​ងារ​អូស្ត្រា​លី​សំរាប់​​​ការ​អភិវឌ្ឍ​អន្តរជាតិ​ ព្រម​ទាំង​ក្រសួង​អាជ្ញា​ធរ​ជាតិ​ និង​ស្ថាប័ន​រដ្ឋា​ភិ​បាល​មួយ​ចំនួន​ទៀត​។ អង្គ​ការ​ខាន​ណា​ គឺ​ជា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​​ក្នុង​ស្រុក​ដ៏​ធំ​​មួយ​ដែល​ផ្តល់​សេវា​ បង្ការ​ថែ​ទាំ​ និង​គាំ​ទ្រ​ទាក់​ទង​នឹង​មេរោគ​អេដស៍​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ​មួយ​ទស​វត្ស​មក​ហើយ​ប្រកប​ដោយ​ទស្សន​វិស័យ​ ប្រាថ្នា​ចង់​បាន​ប្រទេស​កម្ពុជា​មួយ​ដែល​ប្រជា​ពល​រដ្ឋ​​ទាំង​អស់​មាន​លទ្ធ ​ភាព​ស្មើៗ​គ្នា​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​មេរោគ​អេដស៍​ និង​សេវា​សុខ​ភាព​​នានា​​ប្រកប​ដោយ​​គុណ​ភាព​ និង​កាលានុវត្ត​ភាព​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ និង​មាន​បេសកកម្ម​ចូល​រួម​ចំណែក​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ សុខ​ភាព សុខុមាល​ភាព និង​ការ​អភិវឌ្ឍ​សហ​គមន៍​។
លោក​ម៉ម ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិ​បាល​បាន​ធ្វើ​ការ​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​ ខិត​ខំ​ប្រឹង​ប្រែង​​របស់​គណៈ​គ្រប់​គ្រង​ និង​មន្ត្រី​បុគ្គលិក​របស់​អង្គ​ការ​ខាន​ណា​ក្នុង​កិច្ច​​សហ​ប្រតិ​បត្តិ​​ ការ​ដ៏​ល្អ​ប្រពៃ​ជាមួយ​ដៃ​គូ​ទាំង​អស់​ ពិសេស​​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​​ក្នុង​ការ​ធ្វើ​ឱ្យ​សំរេច​បាន​នូវ ​​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ ជំងឺ​អេដស៍។ លោក​សំដែង​នូវ​ក្តី​សង្ឃឹម​ថា តាម​រយៈ​ការ​​ដាក់​ចេញ​ និង​ការ​អនុវត្ត​ផែន​ការ​ឆ្លើយតប​ចំពោះ​មេ​រោគ​អេដស៍​ និង​ជំងឺ​អេដស៍​​ក្នុង​វិស័យ​សុខា​ភិ​បាល​ឆ្នាំ​២០១០​-២០១៥​ប្រាកដ​ណាស់​យើង ​ពិត​ជា​បញ្ចៀស​​បាន​នូវ​រលក​ទី​ពីរ​​នៃ​បញ្ហា​នេះ​​មិន​ខាន​ អាស្រ័យ​ដោយ​យើង​មាន​​មគ្គុ​ទ្ទេសក៍​​ភាព​ និង​ទទួលបាន​ឆន្ទៈ​នយោ​បាយ​ដ៏​រឹង​មាំ​ពី​គ្រប់​​កំរិត​ពិសេស  ​ការ​គាំ​ទ្រ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ជំទាវ ៕

No comments:

Post a Comment